មិនធម្មតា!! អ្នកភូមិចាប់បានពស់វែករនាម ២ក្បាលទំងន់ ១០០គីឡួូ (មានរូបភាព)

សេចក្ដីរាយការណ៏ ថៃ៖ ប្រជាពលរដ្ឋថៃបានប្រទះឃើញពស់វែករនាមដ៏ធំចំនួនពីរក្បាល មានទម្ងន់ចន្លោះពី៤០-៥០គីឡូក្រាម បានវារចូលទៅសំងំលាក់ខ្លួន នៅក្នុងផ្ទះរបស់ពួកគាត់ ធ្វើឲ្យពួកគាត់ភិត​ភ័យ​ ស្រែកផ្អើលឆោឡោ និងរាយការណ៍ទៅមន្រ្ដីជំនាញរបស់ថៃ ចុះមកចាប់ កាល​ពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨ នៅក្នុងភូមិទី២ ឃុំម៉ៃហ្វាត ស្រុកសិកោ ខេត្តត្រាំង ប្រទេសថៃ។

បើតាមប្រភពព័័ត៌មានពីសារព័ត៌មានថៃ បានឲ្យដឹងថា កាលពីថ្ងៃកើតហេតុ មានពស់វែករនាមដ៏ធំមួយក្បាល មាន​ទម្ងន់​ប្រហែល​៥០​គីឡូ​ក្រាម និងមានប្រវែង៤ម៉ែត្រ បានវារចូលទៅសំងំលាក់ខ្លួន នៅក្នុងផ្ទះរបស់ស្រ្ដីជនជាតិថៃមានអាយុ៤០ឆ្នាំម្នាក់។ នៅពេលឃើញពស់វែកដ៏​កាចសាហាវ​ដែលមានទំហំដ៏ធំបែបនេះ គាត់បានការភិតភ័យយ៉ាងខ្លាំង ហើយស្រែកប្រាប់អ្នកភូមិផងរបងជាមួយបង្កឲ្យភ្ញាក់ផ្អើលឡើង និង​រាយការណ៍ទៅសមត្ថកិច្ចជំនាញរបស់ថៃឲ្យចុះមក​ចាប់ពស់នោះ។

លោក Arun Pepraseit មន្ត្រីជំនាញរបស់ថៃ បានឲ្យដឹងថា បន្ទាប់ពីមានសេចក្ដីរាយការណ៍បែបនេះ ក្រុមមន្ត្រីជំនាញរបស់លោកបានចុះទៅកាន់កន្លែងកើតហេតុ ក៏ឃើញពស់ដ៏ធំមួយក្បាលនោះ កំពុងសំងំលាក់នៅក្នុងបន្ទប់ទឹក នៅជាប់នឹងមាត់ទ្វារចូល ហើយវាមានប្រវែង​៤ម៉ែត្រ និងទម្ងន់៥០គីឡូក្រាម។ ស្របពេលពួកគាត់កំពុងរៀបចំនឹងចាប់ពស់វែកដ៏មានពិសយ៉ាងកាចសាហាវនោះ ស្រាប់តែមានប្រជា​ពល​រដ្ឋបានរាយការណ៍មកពីករណីឃើញពស់វែកដ៏ធំមួយក្បាលទៀត មានប្រវែងប្រហែល៤ម៉ែត្រ និងមានទម្ងន់៤០គីឡូក្រាម ហើយទីតាំងដែល​ពលរដ្ឋប្រទះឃើញពស់ទី២នោះ មានចម្ងាយឃ្លាតពីទីតាំងនេះ ប្រហែល៣០គីឡូម៉ែត្រ។

លោក Arun Pepraseit បានបន្តថា បន្ទាប់មក​ ក្រុមការងាររបស់លោកបានចំណាយពេល១ម៉ោងទម្រាំចាប់ពស់វែកខាងលើនេះបាន ហើយបន្តទៅចាប់ពស់ នៅទីតាំងដែលប្រជាពលរដ្ឋរាយការណ៍មកចុងក្រោយនេះបន្តទៀត៕