អារម្មណ៏នឹកសង្សារ ប្រហារធ្មេញតាចាស់មួយគ្រាស់ ក្នុងគ្រោះថ្នាក់ចរាចរណ៏មួយ មើលទៅគួរអោយអាណិតណាស់!!

ភ្នំពេញ៖ បុរសម្នាក់ បានជិះម៉ូតូម៉ាកស៊ុយស៊ូគី ស្តេពពណ៍សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១AF ៨១៨១ ហេីយមកដល់ស្រាប់តែ រថយន្តចាប់ហ្វ្រាំងបន្តៗគ្នា លឿនពេក គាត់ហ្រ្វាំងមិនទាន់ ក៏ជ្រុលទៅបុកគូថរថយន្ត ម៉ាកBMW ពណ៍ខ្មៅពាក់ស្លាកលេខ CD ១៧ ESSAI ហេីយបណ្ដាលអោយបុរស អ្នកបេីកម៉ូតូបាក់ធ្មេញមុខ អស់ចំនួន២ដើម ហូរឈាមរហាម ដោយកេីតហេតុ កាលវេលាម៉ោង ៤និង០០នាទីរសៀល ថ្ងៃទី០៩ ខែ មករា ឆ្នាំ២០១៨ នៅចំណុចក្បែរផ្សារអុីអន តាមផ្លូវសុធារស ស្ថិតនៅភូមិ៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

បុរសអ្នកបេីកម៉ូតូ មានអាយុប្រហែលជាង៤០ឆ្នាំ បានប្រាប់អ្នកយកព័ត៌មានយេីងថា ដោយមុនហេតុ គាត់បេីកម៉ូតូចេញពីផ្ទះ នៅម្ដុំផ្លូវជាសុផារ៉ា ហេីយមកលេងក្មួយប្រុស នៅម្ដុំស្តុបចំការមន ហេីយមកដល់ផ្លូវសុធារស បេីកស្របទិសជាមួយរថយន្តBMW ពណ៌ខ្មៅបេីកបរដោយ បុរសជនជាតិចិន ក្នុងទិសដៅពីជេីងមកត្បូង ស្រាប់តែរថយន្តគាត់ បេីកសុខៗ ស្រាប់តែជាន់ហ្រ្វាំង ឈប់លឿនពេក ហេីយរូបគាត់ចាប់ហ្វ្រាំងម៉ូតូមិនទាន់ ក៏បុកគូថរថយន្តពីក្រោយ ហេីយមាត់គាត់អុកចំចង្កូតម៉ូតូ បណ្ដាលបាក់ធ្មេញមុខ អស់ចំនួន២ដេីម ហូរឈាមរហាម។ ក្រោយកេីតហេតុសមត្ថកិច្ចមកដល់ ក៏ប្រាប់សមត្ថកិច្ចថា គាត់មិនសងថ្លៃខូចខាតរថយន្តទេ ដោយគាត់បេីករថយន្ត ហ្វ្រាំងលឿនម្លឹងៗ អ្នកនៅក្រោយហ្វ្រាំងមិនទាន់ ណាមួយគាត់របួសថែមទៀត បេីទៅរៀងខ្លួនយល់ព្រមចប់ ។

ប្រភពព័ត៌មានពីសមត្ថកិច្ច នគរបាលមូលដ្ឋាន បានប្រាប់ថា ដោយមានគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូម៉ាកស៊ុយស៊ូគី ស្តេព បុកគូថរថយន្តម៉ាក BMWសេរីទំនេីបពីខាងក្រោយ បណ្ដាលខូចខាតរថយន្តផ្នែកខាងក្រោយ ហើយអ្នកបេីកម៉ូតូបាក់ធ្មេញមុខ២ដេីម ហេីយដោយមានអ្នកបកប្រែភាសាចិនអោយថា បុរសអ្នកបេីករថយន្ត ទាមទារសងថ្លៃខូចខាតទាំងស្រុង ហេីយចំណែកអ្នកបេីកម៉ូតូ បានប្រកែកថាមិនសង បេីកចាប់ហ្រ្វាំងលឿន ធ្វេីយ៉ាងម៉េចចាប់ហ្វ្រាំងទាន់ រួចក៏បានរៀបរាប់ច្បាប់ចរាចរណ៍ អោយបុរសអ្នកបេីកបរម៉ូតូ អោយយល់ ការបេីកបរត្រូវមាន ចន្លោះប៉ុន្មានម៉ែត្រ ពីខាងក្រោយគេ រួចទេីបគាត់យល់ប្រាប់ថា

គ្មានលុយទេ មានតែពាក្យសុំទោស តែបុរសជាជនជាតិចិន នៅតែមិនព្រម នៅតែទាមទារ សងថ្លៃខូចខាតដដែល តែមានបុរសចិត្តធម៌ ម្នាក់ បានជិះរថយន្តមួយគ្រឿងមក ឆ្លងកាត់កន្លែងកេីតហេតុ ក៏ចុះសួរនាំសមត្ថកិច្ច ពីអង្គហេតុរួច ក៏អោយបុរសអ្នកបេីកម៉ូតូ ទៅព្យាបាលខ្លួនឯង សុខចិត្តធានាយករថយន្តBMW សេរីទំនេីបទៅយានដ្ឋាន ដេីម្បីយកទៅជួសជុលជំនួស ដេីម្បីបញ្ចប់រឿង កន្លែងកេីតហេតុហេីយបុរសរងគ្រោះ ក៏បានថ្លែងអរគុណ ដល់បុរសចិត្តធម៌ដោយមិនប្រាប់ឈ្មោះ បានជួួយយកអាសារ ដល់រូបគាត់អ្នកក្រីក្រ៕