ព្រៃផ្សៃណាស់!! ចាស់ល្មោភកាម ចាប់នារីក្រមុំរំលោភទាល់តែនាង….(សូមអានបន្ត)

ខេត្តរតនគីរី៖ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨ មានករណីរំលោភសេពសន្ថវះមួយ បានកើតឡើងនៅចំណុចចំការចន្ទី ក្រោយ​ផ្ទះឈ្មោះ ស៊ី កែប ស្ថិតនៅ ភូមិបាតាង ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី។

ក្រោយពីទទួលបានពាក្យបណ្តឹងពីនារីរងគ្រោះឈ្មោះ ស្វិន សត្យា ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិទំពួនមុខរបរកសិករ កម្លាំងសម្ថកិច្ចប៉ុស្តិ៍បានចុះត្រួតពិនិត្យនិងស្រាវជ្រាវ រហូតឃាត់ខ្លួនបានជនសង្ស័យម្នាក់។​ តាមប្រភពពីសមត្តកិច្ចបានអោយដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ ឡែ ទឺយ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិទំពួន មុខរបរកសិករ រស់នៅភូមិ ឃុំកើតហេតុខាងលើ។

បើតាមចំឡើយសារភាពរបស់ជនសង្ស័យសម្ថកិច្ចបានអោយដឹងថានៅថ្ងៃកើតហេតុ វេលាម៉ោងប្រហែល៨នឹង០០នាទីជនសង្ស័យបានត្រឡប់មកពីមើលចំការចន្ទីក៍បានឃើញជនរងគ្រោះអង្គុយក្រោមម្លុប់ចំការចន្ទីរបស់ឈ្មោះ ស៊ី កែប សើយអាវចេញគល់សុដន់ ទាំងសងខាង ពេលនោះខ្លួនក៏មានអារម្មណ៏ចង់រួមភេទក៍បានដើរចូលទៅ ចាប់ទាញដៃចូលទៅក្នុងព្រៃហើយយកខ្សែគោចងដៃជនរងគ្រោះជាប់គ្នារួចស្រាតខោហើយធ្វើសកម្មភាពចាប់រំលោភតែម្តងហើយបន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យក៍ដើរទៅផ្ទះបាត់ទៅ។

បន្ទាប់ពីកើតហេតុជនរងគ្រោះក៏បានយករឿងនេះទៅប្រាប់ឪពុកម្តាយដែលទើបត្រឡប់មកពីខេត្តនៅថ្ងៃកើតហេតុខាងលើនោះដែរ តែពួកគាត់មិនជឿ។​ លុះព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨ ទើបជនរងគ្រោះបានយករឿងនេះទៅរៀបរាប់ប្រាប់ពូមីងហើយ ប្រាប់ថាឈឺក្នុងប្រដាប់ភេទ ទើបនាំគ្នាទៅដាក់ពាក្យបណ្តឹងរាយការណ៍មកសមត្ថកិច្ ចប៉ុស្តិ៍ហើយធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យខាងលើតែម្តង។​បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុងកសាងសំនុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធី៕