គួរអោយសង្វែគណាស់!! ខ្លួនក្រមិនដើរសុំទានគេទេ ក៏ទៅធ្វើកម្មករសំណង់ស្រាប់តែត្រូវខែ្សរភ្លើងឆក់ស្លាប់យ៉ាងអណោចអធ័ម (សូមអានបន្ដ)

ព្រៃវែង ៖ កាលពី ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ មានករណីឆក់ខ្សែរភ្លើងឆៅមួយបាន កើតឡើងនៅ​ចំណុច​ផ្ទះ​កំពុង​សាសង់ ជា​កម្ម​សិទ្ធ​របស់​ឈ្មោះ សៅ ឡត ភេទ​ស្រី អាយុ៤៩ឆ្នាំ ស្ថិត​ក្នុងភូមិ​ត្រពាំង​សាលា ឃុំ​ឈើកាច់ ស្រុក​បាភ្នំ ខេត្តព្រៃវែង។

ជនរងគ្រោះ​មានឈ្មោះ ម៉ៅ ភុយ ភេទ​ប្រុស អាយុ៤៩ឆ្នាំ រស់នៅ​ភូមិ​សៀម ឃុំ​ស្តៅ​កោង ស្រុក​បាភ្នំ បានស្លាប់ភ្លាមៗនៅកើតហេតុ ។ សមត្ថកិច្ច​បន្តថា មុនពេល​កើតហេតុ ម្ចាស់​សំណង់​ជូន​កូន​ទៅ​មន្ទីរពេទ្យ ចំណែក​ក្រុម​ជាង​កំពុងធ្វើការ នៅ​ជាន់​ក្រោម ក្នុងពេល​កើតហេតុ​ជនរងគ្រោះ បាន​ឡើងទៅ​ជាន់​លើដំបូល​ផ្ទះ ហើយ​បាន​ដើរទៅ​ប៉ះ​នឹង​ខ្សែភ្លើង​ឆៅ បណ្តាល​ឲ្យ​ឆក់​ ហើយ​ធ្លា​ក់មក​បោក​ក្បាល នឹង​ធ្នឹម​ថ្ម របង​ផ្ទះកើតហេតុ​បន្ថែមទៀតបណ្តាលអោយស្លាប់ភ្លាមៗតែម្តង។

សូមបញ្ជាក់ថា ខ្សែភ្លើង​ឆៅ​រត់​កាត់​ដំបូលផ្ទះ​កំពុង​សាងសង់ ពី​ប្លង់​សេ​ដំបូល ទៅ​ខ្សែភ្លើង​ឆៅ មាន​កម្ពស់​ប្រហែល០១,០០ម៉ែត្រ៕