នេះហើយទឹកចិត្តម្តាយ ម្នាក់​បាត់​កូនស្រី​៥ថ្ងៃ​ ខំដើរស្វែងរក​រហូត​ទាល់តែដួល​ដាច់​ផ្ងារ​សន្លប់​នៅលើ​ផ្លូវ!បើមានបងប្អូនបានឃើញក្មេងស្រីដែលមានភិណភាគដូចក្នុងរូបនេះសូមជួយរាយការណ៍ផង ឥឡូវម្ដាយគាត់កំពុងតែបារម្ភឈឺធ្ងន់នៅមន្ទីពេទ្យ

ស្រ្តីម្នាក់បាត់​កូនស្រី​៥ថ្ងៃ​ ខំដើរស្វែងរក​រហូត​ទាល់តែដួល​សន្លប់​នៅលើ​ផ្លូវទាំង​កណ្ដាលអធ្រាត្រហេតុការណ៍នេះកើតឡើងកាលពីយប់រំលងអធ្រាត្រ​ វេលា​ម៉ោង ២ និង ១០ នាទី​យប់​ឈានចូល​ថ្ងៃទី ៧ ខែមករា​ឆ្នាំ ២០១៨ នៅ ចំណុច​កៅ​ដាយ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​លេខ លេខ ២០៥ ស្ថិតនៅ​សង្កាត់​ទួល​ស្វាយព្រៃ ២ ខណ្ឌចំការមន ។

ក្រោយពីគាត់ដួលសន្លប់ ក៏មានបងប្អូន​ប្រជា​ពលរ​ដ្ឋនៅជិតនោះក៏មកឃើញហើយជួយ​រឹត​ទ្រូង​និង​ដាក់​ប្រេងកូឡា​ហើយ​ស្ដ្រី​ខាងលើ​ក៏បាន​ឲ្យ​ដឹងខ្លួន​និង​ធូរស្បើយ​បន្តិច រួច​ក៏មាន​រថយន្ត​សាមុយ​ដឹក​ស្ដ្រី​ខាងលើ​ទៅ​មន្ទីរពេទ្យ​តែម្ដងទៅ ៕

តាមការអោយដឹងថា ស្រ្តីដែលដួលសន្លប់នេះ គាត់មានកូនស្រីតែម្នាក់គត់ មាន​ឈ្មោះ កា​កា អាយុ 16 ឆ្នាំ ។បើមានបងប្អូនបានឃើញក្មេងស្រីដែលមានភិណភាគដូចក្នុងរូបនេះសូមជួយរាយការណ៍ផង ឥឡូវម្ដាយគាត់កំពុងតែបារម្ភឈឺនៅមន្ទីពេទ្យ។